លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាកុំឲ្យប្រជាពលរដ្ឋនិងអ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិ ចោទរូបលោកថាបានប្រើភាសាអសុរោះ ករណីដែលលោកហៅ លោក សម រង្ស៊ីថាជា”កូនអាក្បត់ជាតិ”។លោក ហ៊ុន សែន បានថ្លែងបែបនេះតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក កាលពីរសៀលថ្ងៃព្រហស្បតិ៍។ លោកបានថ្លែងថា៖ “ខ្ញុំនិយាយតាមសម្តេចនរោត្តមសីហនុ”។ លោកបន្តថាលោក សម រង្ស៊ី ធ្លាប់បានហៅរូបលោកនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថាជា”អាចោរលក់ជាតិ ធ្វើអាយ៉ងឲ្យបរទេស”។