ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រើភាសាហៅលោកសម រង្ស៊ី ថា ជាកូនអាក្បត់ជាតិ រួចមក នៅម៉ោងប្រមាណ ២៣៖៣០នាទីកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា លោក សម រង្ស៊ី បានផ្ញើសារឆ្លើយតបនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយក្នុងសារនោះលោកសម រង្ស៊ី បានលើកឡើងថា កូនមិនមែនជាអ្នកទទួលខុសត្រូវ ហើយក៏មិនពាក់ព័ន្ធអ្វីទៅនឹងរឿងដែលគេចោទប្រកាន់ឪពុកនោះទេ។លោក សម រង្ស៊ី បានផ្ញើសារតាមរយៈ Email ដែលមានខ្លឹមសារយ៉ាងដូច្នេះថា «បើថ្ងៃណាមួយ លោក ហ៊ុន សែន ត្រូវគេចោទប្រកាន់ពីរឿងអ្វីមួយ នៅចំពោះ មុខតុលាការណាមួយ ខ្ញុំនឹងចេញមុខមុនគេ ការពារកូនរបស់លោក បើកូនទាំងនោះទទួលនូវការស្តីបន្ទោសណាមួយ ពីព្រោះកូនមិនមែនជាអ្នកទទួលខុសត្រូវ ហើយក៏មិនពាក់ព័ន្ធអ្វី ទៅនឹងរឿងដែលគេចោទ ប្រកាន់ឪពុកនោះទេ»។