លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យអ្នកគាំទ្ររដ្ឋាភិបាលក៏ដូចជាអ្នកគាំទ្រគណបក្សប្រ ជាជនកម្ពុជា ត្រៀមខ្លួនតទល់ជាមួយសកម្មភាពគណបក្សសង្រ្គោះជាតិ ដែលលោកចាត់ទុកការត្រៀមខ្លួនតទល់គ្នានេះថាជាការប្រើសិទ្ធិទល់ នឹងសិទ្ធិ។លោក ហ៊ុន សែន បានថ្លែងបែបនេះតាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥។ លោកបានចោទប្រកាន់ថាគណបក្សប្រឆាំងជាអ្នករៀបចំបាតុកម្មប្រឆាំងរូប លោកនៅទីក្រុងញ៉ូយ៉កនិងបារីស គ្រាដែលលោកបានទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិនិង ទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងនាពេលកន្លងមក។