លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលគេគ្រប់គ្នាដឹងថា មាននិន្នការទៅរកគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ដីកាចាប់ខ្លួនដែលចេញ ដោយតុលាការកម្ពុជានោះ គឺជាល្បែងឆ្ពិនភ្នែកពីមហាជន ដែលមានវៀតណាមនៅពីក្រោយខ្នង។លោកបានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះក្រោយពីលោក សម រង្ស៊ី លើកពេលមកកម្ពុជាវិញថា “ដើមចមសំខាន់ៗ ដែលឈានមកដល់តំណាក់កាលចុងក្រោយ នៃនយោបាយកម្ពុជា។ នយោបាយដែលបានឡើងកំដៅខ្លាំង រហូតឈានដល់ការប៉ុនប៉ងចាប់ខ្លួន លោកសម រង្សីនេះ គ្រាន់តែជាល្បែងឆ្ពិនភ្នែកមហាជនខ្មែរ ដែលមានយួននៅពីក្រោយតែប៉ុណ្ណោះ មិនមែនជារឿងខ្មែរនិងខ្មែរទេ”។