លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមប្រជុំអាស៊ានលើកទី២៧នៅ ប្រទេសម៉ាឡេស៊ីចំពេលស្ថានការណ៍នយោបាយនៅកម្ពុជា កំពុងទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិ ករណីរបស់លោក សម រង្ស៊ី។សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១៦ ខែវិច្ឆិកា ថាកិច្ចប្រជុំនេះមានរយៈពេលចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែវិច្ឆិកា ហើយកម្ពុជានឹងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣រួមមានសេចក្ដី ថ្លែងការណ៍គូឡាឡាំពួរ(Kuala Lumpur) ឆ្នាំ២០១៥ស្ដីពីការបង្កើតសហគមន៍អាស៊ាន សេចក្ដីថ្លែងការណ៍គូឡាឡាំពួរស្ដីពីអាស៊ាន២០២៥រីកចម្រើនទៅមុខទាំងអស់ គ្នា និងអនុសញ្ញាអាស៊ានស្ដីពីការប្រឆាំងការជួញដូរមនុស្សជាពិសេសស្ត្រីនិង កុមារ។