លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះបានប្រើពាក្យសម្ដីធ្ងន់ៗវាយប្រហារទៅលើគណបក្ស សង្គ្រោះជាតិ ដោយទទូចឲ្យប្រធានគណបក្សនេះគឹលោក សម រង្ស៊ី លាលែងពីតំណែង ជាប្រធានគណបក្ស ព្រោះលោកចាត់ទុកថា មេបក្សប្រឆាំងរូបនេះបោកបញ្ឆោតរាស្ត្រករណីផែនទី។ថ្លែងជាសារធាណៈតាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅរសៀលថ្ងៃអង្គារនេះ លោកនាយកមន្ត្រីមានប្រសាសន៍ថា សាររបស់លោក សម រង្ស៊ី ដែលថា កម្ពុជាបាត់ដីព្រំដែនតាំង៤០០ឆ្នាំគឺតាំងពីជំនាន់ស្ដេចជ័យជេដ្ឋា ទី២មកនោះគឺជាសារទទួលស្គាល់របស់លោករបស់លោក សម រង្ស៊ី ពីកំណត់ហេតុប្រវត្តិសាស្ត្រ។ លោក ហ៊ុន សែន បន្ថែមថា សាររបស់លោក សម រង្ស៊ី គឺជារឿងពិត ដែលលោកទទូចថា លោក សម រង្ស៊ី គួរតែសុំទោសរាស្ត្រ ហើយ លាលែងពីតំណែង។