តាមប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានប្រាប់រស្មីកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា តាមគម្រោង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នឹងចេញពីបារាំង ត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី១៩វិច្ឆិកាឆ្នាំ២០១៥និង នៅថ្ងៃទី២១ វិច្ឆិកា លោក កឹម សុខា ក៏នឹងត្រឡប់ពីប្រទេសអាមេរិកវិញផងដែរ។