ប្រធានគណបក្សថ្មីមួយកាលពីថ្ងៃសៅរ៍នេះ បានរិះគន់ចំៗថា របបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានដឹកនាំប្រទេស ពឹងផ្នែកតែលើប្រទេសវៀតណាម។ក្នុងសមាជគណបក្សកាលពីព្រឹកថ្ងៃទី១២ ខែធ្នូនេះ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យលោក ម៉ម សូណង់ដូ បានរិះគន់ចំៗថា ប្រទេសកម្ពុជាសព្វថ្ងៃមានឯករាជ្យពិតប្រាកដតែនៅលើក្រដាស់ប៉ុណ្ណោះ លោកថា ចំណែកឯកាដឹកនាំរបស់មេដឹកនាំវិញ លោកថាគឺពឹងផ្អែកតែលើការជ្រោមជ្រែងពីប្រទេសវៀតណាម។ លោកបានលើកឡើងថា« ប្រទេសកម្ពុជាយើងសព្វថ្ងៃមានឯករាជ្យភាពតែនៅក្នុងរដ្ឋធម្មនុញ្ញទេ ប៉ុន្តែការពិតឯករាជ្យពិតប្រាកដអត់មានឯករាជ្យអ្វីទាំងអស់ ព្រោះយើងពឹងប្រទេសជិតខាង ជាពិសេសប្រទេសយួន ហើយខ្ញុំអត់ស្អប់ប្រទេសយួនទេ ហើយខ្ញុំក៏អត់ប្រកាន់ពូជសាសន៍អ្វីទេ ហើយខ្ញុំហ៊ាននិយាយការពិត»។