បេក្ខជនជាង ១០០ នាក់បានដាក់ពាក្យប្រកួតប្រជែងធ្វើជាអគ្គលេខាធិការ និងអគ្គលេខាធិការរងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលកាលបរិច្ឆេទផុតកំណត់ឈប់ទទួលពាក្យនឹងបិទនៅថ្ងៃនេះ។ក្នុងចំណោមនោះមានបេក្ខជន ២១ នាក់បានដាក់ពាក្យធ្វើជាអគ្គលេខាធិការ និង ៨៤ នាក់ដាក់ពាក្យធ្វើជាអគ្គលេខាធិការរងនៃស្ថាប័ននេះដែលត្រូវការ អគ្គលេខាធិការម្នាក់ និងអគ្គលេខាធិការរងចំនួនបួននាក់។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។តំណែងការងារទាំងនេះត្រូវបានប្រកាសជាសាធារណៈជាលើកទីមួយ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជាបន្ទាប់ពី គ.ជ.ប ត្រូវបានធ្វើកំណែទម្រង់កាលពីខែមេសាដើម្បីក្លាយជាស្ថាប័នដែលមាន សមាសភាពមកពី ២ គណបក្សដែលជាប់ឆ្នោត។