មេធាវីការពារក្ដីឲ្យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ២រូបដែលរងការវាយដំកាលពីខែតុលា កាលពីថ្ងៃចន្ទ បានប្រាប់ចៅក្រមស៊ើបសួរថាកូនក្ដីរបស់លោកបានស្នើតុលាការស៊ើបអង្កេតរក អ្នកនៅពីក្រោយការវាយតំណាងរាស្រ្តនិងអ្នកដឹកនាំធ្វើបាតុកម្មរហូតប ណ្តាលឲ្យមានអំពើហិង្សា។កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានរងរបួសធ្ងន់ធ្ងរដោយការ ព្រួតវាយក្បែររបងរដ្ឋសភា ដោយគណបក្សប្រឆាំងបានចោទប្រកាន់ថាអ្នកបង្កហិង្សានេះគឺជាបាតុករ មួយក្រុមតូចដែលបានចូលរួមធ្វើបាតុកម្មទាមទារឲ្យរដ្ឋសភាដកតំណែង របស់លោក កឹម សុខា។លោកជួង ជូងី មេធាវីការពារក្ដីឲ្យតំណាងរាស្ត្រ លោក ញ៉យ ចំរើន និងលោក គង់ សភា ថាលោកបានទៅបំភ្លឺនៅតុលាការនៅថ្ងៃនេះ ករណីការដាក់ពាក្យបណ្តឹងរបស់កូនក្តី។