កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិងជាមេបញ្ជាការរងកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែតបានថ្លែងថាឪពុករបស់លោកមិនចង់បន្សល់ទុកបញ្ហាព្រំដែនជាមួយប្រទេសវៀតណាមសម្រាប់ក្មេងជំនាន់ក្រោយដោះស្រាយនោះទេ ដោយអះអាងថាយន្តការរដ្ឋាភិបាលបច្ចុប្បន្នធ្វើឡើងដោយឈរ លើមូលដ្ឋានច្បាប់ត្រឹមត្រូវ។លោក ហ៊ុន សែន នៅថ្ងៃពុធនេះបានបង្ហោះវីដេអូឃ្លីបមួយរយៈពេលជិត១០នាទី នៅលើហ្វេសប៊ុករបស់លោក ស្តីពីការថ្លែងសំណេះសំណាលរបស់លោក ហ៊ុន ម៉ាណែត ពេលទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេស។បើតាមវីដេអូឃ្លីបនោះ លោក ហ៊ុន ម៉ាណែត បាននិយាយថាមានចំណុចពីរដែលត្រូវពិចារណាគឺទីមួយទុកបញ្ហាព្រំដែនឲ្យ អ្នកជំនាន់ក្រោយដោះស្រាយនិងទីពីរដោះឲ្យចប់ដោយការទទួលខុសត្រូវ។