មន្រ្តី​ជាន់​ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា៖ ​ថ្នាក់​ដឹកនាំ​គណបក្ស​ទាំង​ពីរអាច​នឹង​ជួបគ្នា​នៅចុង​ខែមេ​សានេះ​

2014-04-24 10:25:00 4786 Views

សមាជិកគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប  ប្រាប់VOD នៅរសៀលថ្ងៃពុធម្សិលម៉ិញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី អាចនឹងជូបចរចាគ្នាម្តងទៀត នៅចុងខែមេសានេះ បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ វិលមកដល់កម្ពុជាវិញ «ខ្ញុំមានសុទិដ្ឋិនិយមថា នៅពេលឆាប់ៗនេះ ក្នុងការវិលត្រឡប់របស់លោក សម រង្ស៊ី មកព្រះរាជាណាចក្រកម្ពុជាវិញ យើងនឹង​អាចទទួល​បាន​ដំណឹង​ល្អ។ លោក សម រង្ស៊ី ប្រសិនជាលោកមានគំនិតយកមក គឺយើងស្វាគមន៍ អបអរសាទរ ដើម្បីធ្វើយ៉ាងណា រៀបចំឲ្យសង្គមកម្ពុជា ក្លាយជាសង្គមមួយប្រកបដោយ សុខសន្តិភាព»។

ប្រភពពី VOD ដែលបានដកស្រង់សំដីសមាជិកគណៈកម្មការចម្រុះកំណែទម្រង់ការបោះឆ្នោត មកពីគណបក្សសង្គ្រោះជាតិ លោក អេង ឆៃ អ៊ាង ដោយមានប្រសាសន៍ថា រហូតមកដល់ពេលនេះក្រុមការងារបច្ចេកទេសរបស់លោក មិនទាន់កំណត់ថ្ងៃចរចាអ្វីនៅឡើយទេ គឺរង់ចាំប្រធាននិងអនុប្រធាន បក្សរបស់ខ្លួនវិលមកដល់កម្ពុជាវិញសិន។

លោក បានឲ្យដឹងទៀតថា លោក សម រង្ស៊ី នឹងវិលមកដល់កម្ពុជាវិញនៅថ្ងៃទី២៩ ចំណែកអនុប្រធានគឺលោក កឹម សុខា នឹងមកដល់កម្ពុជានៅថ្ងៃទី២៧ ខែមេសានេះ។

កាលពីថ្ងៃពុធទី៩ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបកសង្គ្រោះជាតិ បានធ្វើកិច្ចសន្ទនាគ្នាតាមរយៈទូរស័ព្ទ រយៈពេល ៤៤នាទី ដោយផ្តោតទៅលើទី១ ពេលវេលានៃការបោះឆ្នោតឡើងវិញ សម្រាប់ការបោះឆ្នោតជាតិ និងក្រុមប្រឹក្សាឃុំសង្កាត់ ទី២ កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. និងការកែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែ លោក សម រង្ស៊ី បានស្នើសុំពេលពិភាក្សាជាមួយលោក កឹម សុខា ដែលជាអនុប្រធានគណបក្សសិន។ ស្របពេលនោះដែរលោក ហ៊ុន សែន ជឿជាក់ថា បញ្ហានយោបាយនឹងត្រូវបានបញ្ចប់មុនថ្ងៃចូលឆ្នាំខ្មែរ៕


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា