គណបក្សសង្គ្រោះជាតិចាត់ទុកការតវ៉ារឿងមូលនិធិទូរទស្សន៍ព្រះអាទិត្យជាកលល្បិច

2015-08-31 14:50:00 4808 Views

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុក​ការ​តវ៉ា​របស់​ប្រ​ជាពល​រដ្ឋ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​ថវិការបស់​មូលនិធិទូរទស្សន៍​ព្រះអាទិត្យជា​កល​ល្បិច​របស់​គូបដិបក្ខ​ក្នុង​ការ​បន្តុះ​បង្អាប់​គណបក្សប្រឆាំង​។

លោក យឹម​ សុវណ្ណ  អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ​ថ្លែង​បែបនេះ បន្ទាប់ពី​មាន​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​ចោទ​ប្រ​កាន់​ថាគណបក្ស​នេះ​ធ្វើ​ការ​គ្មាន​តម្លាភាពទៅ​លើ​ការ​ចាត់​ចែង​ថវិកា​ដែល​ប្រមូល​បាន​ពី​ប្រ​ជា​ពល​រដ្ឋ​តាម​រយៈមូលនិធិទូរទស្សន៍​ព្រះ​អា​ទិត្យ​។កាលពី​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ប្រ​ជា​ពល​រដ្ឋ​ជាង​២០០​គ្រួសារក្នុង​ខេត្តកំពង់​ចាម​បាន​ដាក់ញត្តិទាម​ទារឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញនូវ​ទឹក​ប្រាក់​ទាំង​អស់​ដែល​គណបក្សនេះប្រមូល​បានតាមរយៈវិភាគ​ទានមូលនិធិ​ទូរទស្ស​ន៍​ព្រះ​អា​ទិត្យ​​ ដោយ​ពួកគាត់ចោទ​ប្រ​កាន់​ថាគណបក្ស​នេះ​មិនបាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ចំនួន​ថវិកា​ដែល​ប្រ​មូល​បាន​ជា​សាធារណៈ។​ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥ ក៏​មាន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៣៥​គ្រួ​សារ​មក​ពី​ខេត្ត​កណ្តាល និង​២៧​គ្រួសារ​ផ្សេង​ទៀតមក​ខេត្ត​ស្វាយ​រៀង​បាន​ដាក់ញត្តិ​ទាម​ទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រ​គល់​ថវិកា ដែល​ជាវិភាគ​ទាន​របស់​ពួកគាត់​ផ្តល់​ជូន​ទៅ​មូលនិធិ​ទូរទស្សន៍​ព្រះ​អា​ទិ​ត្យ​ឲ្យ​ពួកគាត់​វិញផងដែរ។


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា