ថ្នាក់ដឹកនាំCNRP កំពុងជួបប្រជុំគ្នានៅហ្វីលីពីន

2016-06-29 10:10:00 4672 Views

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រីជាន់ខ្ពស់​បក្ស​មួយចំនួន កំពុង​ជួបប្រជុំគ្នា នៅ​ក្រុង​ម៉ា​នី​ឡា ប្រទេស​ហ្វីលីពីន​។​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន ដែល​រួមមានលោក ប៉ុល ហំ​ម​, លោក យឹម សុវណ្ណ​, លោក អ៊ូ ច័ន្ទ​ឫទ្ធិ​, លោក​អេង ឆៃអ៊ាង និង​លោកស្រី មូ សុខ​ហួរ​ផង បាន​ចាក​ចេញពី​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែមិថុនា ទៅ​ជួប​ឯកឧត្តម សម រង្ស៊ី នៅ​ទីនោះ​។​លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​គណបក្ស ធ្លាប់​បញ្ជាក់ថា ការ​ស្កា​ត់ទៅ​ជួប​ប្រធាន​របស់ខ្លួន​ក្នុង​កាលៈទេសៈ​នេះ គឺ​ដើម្បី​ពិភាក្សា​ពី​កិច្ចការ​នយោបាយ​នាពេល​បច្ចុប្បន្ន​។​លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មានថ្មីៗថា ​ក្រោយពី​បញ្ចប់​ជំនួប​ជាមួយ​ឯកឧត្តម សម រង្ស៊ី ប្រតិភូ​ទាំងនោះ​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ នៅ​ថ្ងៃទី​៣០ ខែមិថុនា​។ បន្ទាប់មក គណបក្សប្រឆាំង​មួយ​នេះ នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​តែម្តង នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៦​៕ប្រភពថ្មីៗ

http://www.thmeythmey.com/?page=detail&ctype=article&id=41549&lg=kh&


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា