នាយករដ្ឋមន្រ្តីសម្រេចឡើងវិញថាមិនដកឋានន្តរស័ក្តិឧត្តមសេនីយម្នាក់ រឿងប្រើពាក្យ”អាប៉ូលិសចរាចរណ៍”

2016-06-30 09:40:00 4671 Views

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកែសម្រួលការសម្រេចចិត្តរបស់លោកក្នុងការដកតំណែងឧត្តមសេនីយ៍ លោក ម៉ម ស្រ៊ីមវណ្ណា រឿងប្រើពាក្យ”អាប៉ូលិសចរាចរណ៍” តែលោកសម្រេចបញ្ចប់តំណែងក្នុងនាមជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។កាលពីម៉ោង២យប់អធ្រាត្រចូលថ្ងៃទី៣០ ខែមិថុនា លោក ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុករបស់លោកដកតំណែងឧត្តមសេនីយ៍ផ្កាយបី លោក ម៉ម ស្រ៊ីមវណ្ណា ក្រោយពីមានការបង្ហោះវីដេអូតាមប្រព័ន្ធសង្គមរឿងមន្រ្តីនគរបាលចរាចរណ៍ឃាត់រថយន្តដែលមានឧត្តមសេនីយ៍រូបនោះធ្វើដំណើរជាមួយ។នៅម៉ោងជាង៨ព្រឹកនេះ លោក ហ៊ុន សែន បានបង្ហោះសារតាមហ្វេសប៊ុក ដោយកែសម្រួលការសម្រេចចិត្តរបស់លោក រក្សាទុកឋានន្តរស័ក្តិជាឧត្តមសេនីយឯកនៃនគរបាលជាតិ។  លោកបញ្ជាក់ថាការសម្រេចនេះគឺឆ្លងកាត់ការផ្តល់យោបល់របស់បងប្អូនមួយចំនួនដែលផ្តល់មតិតាមហ្វេសប៊ុក។ លោកបញ្ជាក់ថា៖ “អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយដកតួនាទីពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែររក្សាទុកឋានន្តរសក័ជាឧត្តមសេនីយឯកនៃនគរបាលជាតិតទៅទៀត។ប្រភពVOD

http://vodhotnews.com/2016/06/pm-decides-not-to-dispose-three-star-official-opposition


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា