បក្សកាន់អំណាចថានឹងបន្តធ្វើឲ្យក្បាលម៉ាស៊ីនបក្សប្រឆាំងចុះខ្សោយតាមរយៈតុលាការ

2016-07-22 08:45:00 4711 Views

 

គណបក្សប្រជាជនកម្ពុជាបានកំណត់ទិសដៅរបស់ខ្លួនថានឹងបន្តធ្វើឲ្យក្បាលម៉ាស៊ីនគណបក្សប្រឆាំងចុះខ្សោយ តាមរយៈជំរុញនីតិវិធីរបស់តុលាការទៅលើមន្រ្តីបក្សសង្រ្គោះជាតិ។របាយការណ៍កម្រាស់១៦ទំព័រស្តីពីការកំណត់ទិសដៅភារកិច្ចសម្រាប់ឆមាសទី២ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចបានលើកឡើងថាបក្សប្រឆាំងពេលនេះកំពុងមានវិបត្តិក្បាលម៉ាស៊ីនដឹកនាំ  និងប្រឈមបញ្ហាផ្ទៃក្នុងជាច្រើន។បក្សកាន់អំណាចឲ្យដឹងតាមរបាយការណ៍នោះទៀតថាទិសដៅនិងភារកិច្ចរបស់ខ្លួនគឺបន្តឲ្យបក្សប្រឆាំងកាន់តែចុះខ្សោយតាមរយៈបន្តនូវយុទ្ធសាស្ត្រលើកទឹកចិត្តឲ្យគណបក្សនយោបាយដទៃទៀតចូលរួមការបោះឆ្នោតឲ្យបានច្រើននិងជំរុញអនុវត្តនីតិវិធីរបស់តុលាការរាល់សកម្មភាពដែលគណបក្សនោះថាល្មើសច្បាប់របស់ថ្នាក់ដឹកនាំមន្ត្រីនិងសកម្មជនរបស់គណបក្សប្រឆាំង។កន្លងទៅទាំងមជ្ឈជាតិនិងអន្តរជាតិមួយចំនួនបានចាត់ទុកថាវិធានការចាប់ខ្លួន មន្ត្រីសង្គមស៊ីវិល ចាប់ខ្លួនមន្ត្រី គ.ជ.ប មន្ត្រីបក្សប្រឆាំង និងការយាយីដល់មេបក្សប្រឆាំងលោក សម រង្ស៊ី និងលោក កឹម សុខា ពួកគេថាតុលាការជាឧបករណ៍នយោបាយរបស់បក្សកាន់ណាចក្នុងបំណងចង់រំលាយបក្សប្រឆាំងមុនការបោះឆ្នោតឆ្នាំ២០១៧និង២០១៨មកដល់បន្តគ្រប់គ្រងអំណាចបន្តទៀត។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានការពារខ្លឹមសារនៃរបាយការណ៍របស់គណបក្សខ្លួនថាមិនបានជ្រៀតជ្រែកដល់ប្រព័ន្ធយុត្តិធម៌ទេ។ប្រភពVOD

 

http://vodhotnews.com/2016/07/cpp-will-continue-to-lessen-the-power-of-cnrp


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា