បក្ស​ប្រឆាំង​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្ដល់​បញ្ជី​ឈ្មោះ​ជនបរទេស​ដែល​មាន​សញ្ជាត​ខ្មែរ​ស្រប​ច្បាប់

2016-08-25 10:20:00 4724 Views

 

ក្រុម​សមាជិក​សភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ផ្ដល់​បញ្ជី​ឈ្មោះ​ជនបរទេស​ទាំង​អស់​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្រប​ ច្បាប់​ដោយ​មាន​ព្រះរាជក្រឹត្យ​បញ្ជាក់​ត្រឹមត្រូវ។ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​ដាក់​ជូន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ដើម្បី​ផ្ញើ​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា។ ​លិខិត​ដដែល​បាន​បញ្ជាក់​ថា វត្ថុបំណង​នៃ​សំណើ​នេះ គឺ​ចង់​បញ្ជាក់​ឲ្យ​ច្បាស់​ដើម្បី​កុំ​ឲ្យ​មាន​ការ​សង្ស័យ​ខុស​ពី​ចំនួន​ ជនអន្តោប្រវេសន៍​ខុសច្បាប់​ដែល​ទទួល​បាន​អត្តសញ្ញាណ​សញ្ជាតិ​ខ្មែរ តាម​រយៈ​អំពើ​ពុករលួយ ឬ​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ក្រសួង​មហាផ្ទៃ។អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បញ្ជី​ឈ្មោះ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ស្រប​ច្បាប់​នេះ គឺ​មាន​ប្រយោជន៍​ច្រើន​ណាស់​ដើម្បី​ធ្វើ​ឲ្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​មាន ​ភាព​ត្រឹមត្រូវ សុក្រឹត មាន​តម្លាភាព និង​កុំ​ឲ្យ​មាន​ករណី​ជនបរទេស ឬ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​មក​បន្លំ​ចុះ​ឈ្មោះ​បោះឆ្នោត​ដូច​ពេល​កន្លង​ មក៖ «ទិដ្ឋភាព​ក្នុង​ប្រទេស​យើង​បច្ចុប្បន្ន យើង​នៅ​ជួប​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ជា​ច្រើន ហើយ​យើង​ក៏​ឃើញ​រដ្ឋាភិបាល​ចាប់​ផ្ដើម​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​នេះ។ ក្នុង​នាម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ យើង​ចង់​ចូលរួម​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​បម្រើ​ដល់​ប្រទេស​ ជាតិ​យើង​ឲ្យ​បាន​ពិត​ប្រាកដ»។ប្រធាន​រដ្ឋសភា​បាន​ទទួល​សំណើ​របស់​របស់​ក្រុម​គណបក្ស​ប្រឆាំង​នេះ​ហើយ កាលពីថ្ងៃ​ពុធ ទី​២៤ ខែ​សីហា និង​បាន​បញ្ជូន​បន្ត​ទៅ​លោក ស ខេង ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ៕​ប្រភពRFA

 

http://www.rfa.org/khmer/news/politics/opposition-request-for-legal-immigrants-list-08242016222750.html


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា