បក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​សុំ​ព្រះរាជ​អន្តរាគមន៍​ព្រះមហាក្សត្រ​ដោះស្រាយ​វិបត្តិ​នយោបាយ​ខ្មែរ

2016-09-23 10:15:00 4682 Views

 

គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​សុំ​ព្រះរាជ​អន្តរាគមន៍​ព្រះមហាក្សត្រ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន។លិខិត​របស់​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ ដែល​ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​វិវាទ​ជាមួយ​គ្នា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើងៗ​ដែល​មិន​អាច​ដោះស្រាយ​បាន ពិសេស​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ផែនការ​ប្រមូល​អ្នក​គាំទ្រ​ខ្លួន​ដើម្បី​ធ្វើ​មហា​បាតុកម្ម​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លើក​យក​កិច្ច​សន្ទនា​ចាស់​ដែល​មាន​ពី​មុន​មក​ធ្វើការ​សន្ទនា​ឡើង​វិញ។គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ យល់​ថា ដើម្បី​បញ្ចៀស​ការ​បង្ហូរ​ឈាម​រវាង​ខ្មែរ​និង​ខ្មែរ និង​ការ​រាំង​ស្ទះ​នូវ​សេដ្ឋកិច្ច​ក្នុង​ប្រទេស គឺ​មាន​តែ​ព្រះមហាក្សត្រ​ទេ​ទើប​អាច​ដោះស្រាយ​បញ្ហា​ដ៏​ធំ​នេះ​បាន។ប្រភពFRA


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា