UN ទាមទារ​​ការ​បក​ស្រាយចំពោះ​ការ​និរទេស​របស់​​លោក សម រង្ស៊ី

2016-10-25 15:45:00 4670 Views

 

កាលពីម្សិលមិញ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា រដ្ឋាភិបាលចាំបាច់ត្រូវបកស្រាយជាបន្ទាន់ចំពោះសេចក្ដីសម្រេចរបស់ខ្លួនហាមលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមិនឱ្យចូលប្រទេស ប៉ុន្តែបានព្យាករទុកមុនថា ការបកស្រាយនឹងមិនគួរឱ្យពេញចិត្តនោះទេ។លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានចេញសារាចរណែនាំមួយកាលពីថ្ងៃទី១៨ ខែតុលា បញ្ជាឱ្យមន្ត្រីរបស់លោកប្រើគ្រប់មធ្យោបាយដែលចាំបាច់ដើម្បីរារាំងលោក សម រង្ស៊ី កុំឱ្យចូលស្រុកវិញបាននៅតាមអាកាសយានដ្ឋានអន្តរជាតិ ឬច្រកព្រំដែននានា។លោកស្រី វ៉ាន ហៀលី តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “សេចក្ដីសម្រេចបិទច្រកមិនឱ្យលោក សម រង្ស៊ី ចូលប្រទេសកម្ពុជា វិញដែលត្រូវបានប្រកាសជាសាធារណៈ គ្មានធាតុផ្សំណាមួយដែលអាចឱ្យវាយតម្លៃបានថាវាសមហេតុផលឡើយ ពោលគឺវាបង្ហាញថា សេចក្ដីសម្រេចនេះគ្មានហេតុផល និងធ្វើឡើងតាមអំពើចិត្ត”។ប្រភពCambodia Daily

 

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា