លោក ហ៊ុន សែន ស្នើឲ្យគ្រប់រាជធានី-ខេត្ត បន្តជម្រុញយន្តការប្រមូលកែច្នៃសំរាម និងអនាម័យ​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យបាន​នៅឆ្នាំ២០១៨

2017-02-24 15:05:00 4951 Views

 

.................

(ភ្នំពេញេ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យគ្រប់រាជធានី-ខេត្ត រិះរកគ្រប់វិធីខិតខំជម្រុញ​យន្តការ​ប្រមូល​កែច្នៃសំរាម រាប់ទាំងសំរាមជាថង់ប្លាស្ទិក ទាំងអនាម័យសណ្តាប់ធ្នាប់សាធារណៈឲ្យបានជាក់លាក់ និងមានប្រសិទ្ធភាព​ដោយកំណត់យកឆ្នាំ២០១៨ ជាឆ្នាំនៃ ការប្រកាសជ័យលាភីទីក្រុងស្អាត លើកទី២ និងជាការប្រកាសលទ្ធផល នៃការ​ប្រឡង​ប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត អាស៊ាន​លើកទី១។លោក ហ៊ុន សែន និងជាប្រធានកិត្តិយស​ នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត បានថ្លែងបញ្ជាក់ នៅក្នុងសារ​លិខិត​អបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ។ទិវាជាតិទីក្រុងស្អាតនេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ»។ ក្នុងថ្ងៃដដែលនោះក៏មានប្រារព្ធពិធីប្រគល់ជ័យលាភី «រង្វាន់សម្ដេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍ លើកទី២» អមជាមួយជ័យលាភី បដិសណ្ឋារកិច្ចល្អ សេវាសាធារណៈ​របស់ក្រុង-ខណ្ឌបេកភាព ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត​ លើកទី១។

..................

ប្រភព៖Fresh news

https://goo.gl/lB9mbD

 


កំណែទំរង់ការបោះឆ្នោត

ឃ្លាំមើលតំណាងរាស្ត្រលើ Android​

សម្លេងម្ចាស់ឆ្នោតលើ Android​

ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត



VOC Radio Broadcast  7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា