ត្រឡប់ក្រោយ

ម្ចាស់​ក្រុមហ៊ុន​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ជា​មន្ត្រី​ជំនិត​លោក ហេង សួរ

ម្ចាស់​ក្រុមហ៊ុន ហ្វាទីណា មេនផៅវើ (Fatina Manpower Co., Ltd) ឬ​មេខ្យល់​ដែល​បញ្ជូន​ក្រុម​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត (Saudi Arabia) គឺជា​មន្ត្រី​ជំនិត​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ លោក ហេង សួរ និង​ទើបតែ​ត្រូវ​បានតែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​។ ក្រុម​ពលករ​ចោទ​ក្រុមហ៊ុន​មួយ​នេះ​ថា អនុវត្ត​ខុសពី​កិច្ចសន្យា​ការងារ និង​គ្មាន​ទំនួល​ខុសត្រូវ ដែល​ធ្វើ​ឱ្យ​ថៅកែ​ក្នុង​ប្រទេស អារ៉ាប៊ី សាអូឌីត បង្ខំ​ឱ្យ​ពលករ​ខ្មែរ​ធ្វើការ​ច្រើន​ម៉ោង មិន​ផ្ដល់​អាហារ​ហូបចុក​គ្រប់គ្រាន់ និង​បង្ខាំង​ក្រុម​ពលករ​ក្នុង​បន្ទប់ ពេល​ពួកគាត់​ទាមទារ​ឱ្យ​ក្រុមហ៊ុន និង​ថៅកែ​គោរព​សិទ្ធ​កម្មករ។
ប្រភព RFA៖ https://comfrel.info/49XCdaY
Join Telegram : https://t.me/COMFREL

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា