ត្រឡប់ក្រោយ

ពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​ប្រទេស​នានា ធ្វើ​​បាតុកម្ម​នៅ​មុខ​អង្គការ​សហប្រជាជាតិ​ទាមទារ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម

ពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​ប្រទេស​នានា ចូលរួម​បាតុកម្ម​នៅ​មុខ​អង្គការ​សហប្រជាជាតិ នា​ប្រទេស​ប្រទេស​ស្វីស ទាមទារ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​វៀតណាម។ ការ​ចូលរួម​ធ្វើ​បាតុកម្ម​នេះ គឺ​ចំ​ពេល ដែល​តំណាង​ប្រទេស​វៀតណាម​ធ្វើ​ដំណើរ​មក​ចូលរួម ប្រជុំ​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ ស្តីពី​ការ​ពិនិត្យ​ឡើង​វិញ តាម​កាល​កំណត់ (Universal Periodic Review) ឆ្នាំ​ទី៤ ដើម្បី​ឆ្លើយ​បំភ្លឺ ចំពោះ​អង្គការ​សហប្រជាជាតិ (UN) អំពី​ការ​សន្យា​របស់​វៀតណាម ក្នុង​ការ​អនុវត្ត​អនុសាសន៍ ដែល​ដាក់​ជូន​ដោយ​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិក្នុងកិច្ចប្រជុំត្រួតពិនិត្យជុំទី៣ កាល​ពី​ឆ្នាំ២០១៩។
ប្រភព RFA៖ https://comfrel.info/3UQ7cBs
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា