ត្រឡប់ក្រោយ

អ្នកវិភាគ​ថា ទុន​វិនិយោគ​ភាគច្រើន​ពី​ចិន មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​កម្ពុជា​បាន​ទេ

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​ហៅ​កាត់​ថា​ស៊ី ឌី ស៊ី (CDC) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៧ ខែ​ឧសភា​ថា ក្នុង​ខែមេសា​ឆ្នាំ​២០២៤​កម្ពុជា​បាន​អនុម័ត​គម្រោង​ចំនួន​២២ ដែល​មាន​ទឹកប្រាក់​វិនិយោគទុន​សរុប​ចំនួន​៣០៩​លាន​ដុល្លារ​អាមេរិក​។ រដ្ឋាភិបាល​រំពឹង​ថា ទឹកប្រាក់​វិនិយោគ​មកពី​ចិន ៩៨​ភាគរយ​នេះ​នឹង​ផ្ដល់​ការងារ​ថ្មី ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ​២​ម៉ឺន ៣​ពាន់​នាក់​ព្រមទាំង​ជួយ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ថែមទៀត​។ ប៉ុន្តែ​អ្នកវិភាគ​យល់​ឃើញ​ផ្សេង​ទៅវិញ​ថា ទឹកប្រាក់​វិនិយោគ​ប្រមាណ ៣០៩​លាន​ដុល្លារ​នេះ​គឺជា​ចំនួន​តិច​បំផុត​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​សេដ្ឋកិច្ច​កម្ពុជា​បាន​ទេ។
ប្រភព RFA៖ https://comfrel.info/4dwY63Y
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា