ត្រឡប់ក្រោយ

អង្គការ​ឃ្លាំ​មើល​អំពើ​លាង​លុយ​កខ្វក់​ពិភពលោក៖ «គួរ​ដាក់» កម្ពុជា​ក្នុង «បញ្ជី​ខ្មៅ»

វិទ្យាស្ថាន​សហរដ្ឋអាមេរិក​ដើម្បី​សន្តិភាព (USIP) ថ្មីៗ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ផ្តោត​អំពី​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ វិទ្យាស្ថាន​នេះ រក​ឃើញ​ថា ការណ៍​ដែល​អង្គការ​ឃ្លាំមើល​អំពើ​លាង​លុយ​កខ្វក់​អន្តរជាតិ ឈ្មោះ ក្រុម​ការងារ​ហិរញ្ញវត្ថុ (FATF) ដក​កម្ពុជា​ចេញ​ពី​«បញ្ជី​ប្រផេះ»​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់ កាល​ពី​ឆ្នាំ​២០២២ បាន​ចូលរួម​ចំណែក​ជំរុញ​ឱ្យ​មាន​ការ​លាង​លុយ​កខ្វក់​ជា​លក្ខណៈ​ឧស្សាហកម្ម និង​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​រីក​ដុះដាល​ខ្លាំង​នៅ​កម្ពុជា។ អ្នក​ជំនាញ​នៃ​វិទ្យាស្ថាន USIP ស្នើ​ឡើង​ថា អង្គការ FATF គួរ​ដាក់​បញ្ចូល​កម្ពុជា​ទៅក្នុង​«បញ្ជី​ខ្មៅ»​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​ដើម្បី​ទប់ស្កាត់​អំពើ​លាង​លុយ​កខ្វក់ និង​អំពើ​ឆបោក​តាម​អនឡាញ​កុំ​ឱ្យ​រីក​រាល​ដាល​កាន់តែ​ខ្លាំង​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។
ប្រភព RFA៖ https://comfrel.info/44W9L8o
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា