ត្រឡប់ក្រោយ

អ្នកជំនាញ​បារម្ភ​ថា រដ្ឋាភិបាល​ប្រើ​លេស​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​រឹតត្បិត​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ឯករាជ្យ

អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព្រួយបារម្ភ​ថា ចំណាត់​ការ​របស់​រដ្ឋាភិបាល​អះអាង​អំពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ គឺជា​លេស​សម្រាប់​ឈាន​ដល់​ការ​បង្ក្រាប​ក្រុម​អ្នកសារព័ត៌មាន​ឯករាជ្យ​ដែល​បំពេញ​ការងារ​ស្រប​តាម​វិជ្ជាជីវៈ និង​មាន​និន្នាការ​មិន​គាំទ្រ​រដ្ឋាភិបាល។ ការ​ព្រួយបារម្ភ​នេះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ប្ដេជ្ញា​ពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​ព័ត៌មាន​ក្លែងក្លាយ​គ្រប់​ទម្រង់ ដែល​ពួកគេ​ចាត់​ទុក​ថា រារាំង​ដល់​ការ​អភិវឌ្ឍ​សង្គម​ជាតិ។
ប្រភព RFA៖ https://comfrel.info/3x3xbMV
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា