តុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃព្រហស្បតិ៍ បានផ្តន្ទាទោសប្រធានសហជីពមូលដ្ឋានមួយរូបនៅរោងចក្រផលិតស្បែកជើងវីងស្តារស៊ូ (Wing Star Shoes) គឺលោក ជា ចាន់ ឱ្យជាប់ពន្ធនាគារមួយឆ្នាំពីបទ«សមគំនិតក្នុងអំពើលួច»។ ប៉ុន្តែលោកត្រូវអនុវត្តទោស៦ខែ ឯទោសសេសសល់ត្រូវព្យួរតាមបញ្ញត្តិនៃការព្យួរទោសធម្មតានៃក្រមព្រហ្មទណ្ឌ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកំពង់ស្ពឺ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
ប្រភព VOA ៖ https://comfrel.info/3zeKpHn
Join Telegram : https://t.me/COMFREL