ត្រឡប់ក្រោយ

គណបក្សកម្លាំងជាតិស្នើរដ្ឋាភិបាលទូទាត់សំណងដល់ពលរដ្ឋនៅតំបន់ព្រលានយន្តហោះថ្មី

គណបក្ស​កម្លាំង​ជាតិ ស្នើ​ឱ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី(OCIC) របស់​លោក ពុង ឃាវសែ ទូទាត់​ប្រាក់​សំណង​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដីធ្លី​នៅ​តំបន់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ឱ្យ​បាន​ឆាប់។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​អាស្រ័យ​ផល​លើ​ដីស្រែ ពួកគាត់​ប្រឈម​នឹង​ជីវភាព​កាន់​តែ​លំបាក ខណៈ​ពលរដ្ឋ​ភាគច្រើន​នៅ​តែ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី ដោយ​មិន​អាច​ទទួល​បាន​សំណង​សមរម្យ។
ប្រភព RFA៖ https://comfrel.info/3zhg2Qu
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា