ត្រឡប់ក្រោយ

ចិនបញ្ជូនអ្នកការទូត «ខ្លាំងខាងថ្វីមាត់រិះគន់ក្រុមប្រទេសសេរី» ដើម្បីមកពង្រីកឥទ្ធិពលចិននៅកម្ពុជា

ក្រុម​អ្នកជំនាញ​កិច្ច​ការ​អន្តរជាតិ និង​អ្នក​តាម​ដាន​បញ្ហា​នយោបាយ​វាយ​តម្លៃ​ថា ការ​មក​ដល់​របស់​អតីត​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​គឺ​លោក វ៉ាង វិនពីន (Wang Wenbin) មក​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​ចិន​ថ្មី​ប្រចាំ​កម្ពុជា គឺ​ដើម្បី​ត្រៀម​ប្រយុទ្ធ​លើ​សមរភូមិ​ការ​ទូត​ត​ទល់​នឹង​ក្រុម​លោក​សេរី។ ទន្ទឹម​គ្នា​នេះ ពួកគេ​ក៏​ព្រួយបារម្ភ​ថា អ្នក​ការ​ទូត​ចិន​ថ្មី​រូប​នេះ មាន​ឥទ្ធិពល​ជាង​ប្រមុខ​ការ​ទូត​ចិន​អាណត្តិ​មុនៗ​ដែល​អាច​ងាយ​ស្រួល​ក្នុង​ការ​ជជែក​ជាមួយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​អ្វីៗ​តាម​ដែល​ចិន​ចង់​បាន។
ប្រភព RFA៖ https://comfrel.info/4f7vKyb
Join Telegram : https://t.me/COMFREL

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា