ត្រឡប់ក្រោយ

សហ​ព័ន្ធ​សហ​ជីព សមាគម​ដាក់​ជូន​ដំណឹង​ទៅ​សាលា​ក្រុង ​ស្តី​ពី​ការ​ធ្វើ​វេទិកា​ដែល​អាច​មាន​អ្នក​ចូល​រួមដល់​៣ម៉ឺននាក់​

តំណាង​សហព័ន្ធ​សហជីព និង​សមាគម​បានធ្វើ​លិខិត​ជូនដំណឹង​ទៅ​លោកប៉ា សុជាតិ​វង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញកាលពីម្សិលម៉ិញ ស្តីពី​ការធ្វើ​វេទិកាសាធារណៈ​នៅ​ទីលាន​ប្រជាធិបតេយ្យ វេលា​ម៉ោង​៨​ព្រឹក នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៤ ខាងមុខនេះ ដើម្បី​ឲ្យ​កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ ជួប​ជាមួយ​តំណាង​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយបំភ្លឺ​រឿង​ដំឡើង​ប្រាក់ខែ ករណី​បង្ក្រាប និង​ចាប់ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស ដីធ្លី និង​កម្មករ​នាពេល​កន្លងមក​។

ជាការគ្រោងថានឹងមាន​កម្មករនិយោជិត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ចូលរួម​។

លោក​អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​បាន​ឲ្យ​ដឹងថា លិខិត​ជូនដំណឹង​នេះ​បានដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៤​។ ប៉ុន្តែ​ការសម្រេច​យ៉ាងណា គឺ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា