ត្រឡប់ក្រោយ

CCIM បានធ្វើសន្និសីទលើទី៣ស្តីពី ព័ត៌មាន​ស៊ើប​អង្កេត​លើដំណើរការ​ការបោះឆ្នោតនៅ​កម្ពុជា

យោងតាមរបាយការណ៍​ព័ត៌មាន​ស៊ើប​អង្កេតរបស់ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលបានបង្ហាញក្នុង សន្និសីទលើកទី៣របស់ខ្លួនស្ដីពី ការរកឃើញ និងអនុសាសន៍ពីវេទិកាសហគមន៍ និងព័ត៌មានស៊ើបអង្កេតលើដំណើរការការបោះឆ្នោត​នៅ​កម្ពុជា នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសណ្ឋាគារ និងវីឡា អ៊ីមភើរៀល បានរកឃើញចំណុចចំនួន៤ ដែល​ទាក់​ទង​នឹង​ក្នុង​នោះរួមមាន

1.        ១​. ការដឹកជញ្ជូនពលរដ្ឋពីកន្លែង​មួយទៅកន្លែងមួយដើម្បីបោះឆ្នោត

2.        ២. ភាពមិនប្រក្រតីនៃការប្រើប្រាស់លិខិតបញ្ជាក់អត្តសញ្ញាណ

3.        ៣. ការឃោសនាមិនស្មើភាពគ្នារវាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត

4.        ៤. ជនជាតិវៀតណាម រស់នៅទឹកដីកម្ពុជាមានអត្តសញ្ញាណប័ណ្ណ និងបានបោះឆ្នោត។

​គួរបញ្ជាក់ផងដែរថា កាលបោះឆ្នោត ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ មានការរារាំង​អ្នកបោះឆ្នោត​នៅតាម​មណ្ឌល​បោះឆ្នោត​មួយចំនួន ដោយបានលើកហេតុផលថាពួកគេ គឺជាជនដែលមិនមែនអាស័យដ្ឋានក្នុងមូលដ្ឋាន​ការិយាល័យបោះឆ្នោត និង​សំអា​ងថា ពួកគេគឺជាជនជាតិវៀតណាមជាដើម។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា