ត្រឡប់ក្រោយ

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ដ​ចរចា​កំណែ​ទម្រង់​បោះ​ឆ្នោត

មន្រ្ដីគណបក្សប្រជាជនកម្ពុជា និងម​ន្រ្ដីគណបក្សសង្រ្គោះជាតិ ចាប់ផ្តើមបន្ដ ការចរចារពី ការ​កំណែទំរង់បោះឆ្នោត ដូចដែលបានគ្រោង​ទុក​​​​​ពោល​ ​នៅ​ព្រឹកថ្ងៃទី នៅ វេលាម៉ោង ៩ និង ១៥ នាទីព្រឹក ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៤ នេះនៅវិមានព្រឹទ្ធសភា។  គេបានដឹងថា ជំនួបនេះគ្រោងនឹង ចរចា​ពី​ការកំណត់​អាណត្តិ តួនាទី ភារកិច្ច និង​ផែនការ​សកម្មភាព​របស់​គណៈកម្មការច​ម្រុះ​កែ​ទម្រង់​ការ​បោះឆ្នោត​។ ​ក្រុមការងារ​គណបក្សសង្រ្គោះជាតិដឹងនាំដោយ លោក ស៊ិន ឆ័យ ព្រមទាំងមន្ត្រីគណបក្ស មួយចំនួនទៀតរួមមាន លោក យឹម សុវណ្ណ  លោក គួ​យ ប៊ុន​រឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នី​វណ្ណ និង​លោក ញ៉ែម បុញ្ញារិទ្ធ។​ ចំណែកឯសមាសភាពក្រុមការងារ របស់​គណបក្សប្រជាជនកម្ពុជា ដឹងនាំដោយ លោក​ ប៊ិន ឈិន ព្រមទាំង​បេក្ខភាពសមាជិក​ ​រួម មាន លោក ជាម យៀ​ប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុន​ហុក និង​អ្នកស្រី គ្រួច សំអាន។

ប្រភពព័ត៌មាន បានឲ្យដឹងថាមានកងកម្លាំង អាជ្ញាធរមានសមត្ថកិច្ច សន្ដិសុខ រឹតតឹងការពារ​ជាងការចរចារកន្លងមក។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា