ត្រឡប់ក្រោយ

ស្រ្តីសហគមតវ៉ាដីធ្លី ប្រមាណ៦០អ្នក ហែរក្បួន​បែប​សាសនាទៅ​តុលាការកំពូល ទាមទារឲ្យដោះ​លែង​កម្ម​ករ​ដែលជាប់​ឃុំ​

ក្នុងសម្លៀកបំពាក់សំពត់ស អាវស ស្រ្តីប្រមាណជា ៦០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល និងសហគមន៍ផ្សេងទៀត រួមជាមួយអង្គការក្រៅរដ្ឋាភិបាល និងព្រះសង្ឃផងនោះ បាននាំគ្នាដើរដង្ហែរក្បួនតាមបែបសាសនាទៅកាន់ មុខតុលាការកំពូលនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នេះ ដើម្បីធ្វើការទាមទារឲ្យមានការដោះលែង ក្រុមលោក វ៉ន ពៅ និងមនុស្ស ២០នាក់ទៀត ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម។

ក្រុមសហគមន៍អ្នកតវ៉ាទាំងនោះ បានបញ្ជាក់ថា ការដង្ហែរក្បួនតាមបែបសាសនា ទៅកាន់មុខតុលាការកំពូលនាព្រឹកនេះ គឺដើម្បីជាការដាស់អារម្មណ៍ដល់ មន្រ្តីតុលាការ ឲ្យភ្ញាក់រលឹក និងធ្វើការដោះលែងជនជាប់ចោទទំាង ២១នាក់ដែល កំពុងឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តកំពង់ចោម។ នេះបើយោងតាមគេហទំព័រដើមអំពិលដែលបានចេញផ្សាយនាព្រឹកនេះ។

ស្រ្តីប្រមាណជា ៦០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល និងសហគមន៍ផ្សេងទៀត ពេលដង្ហែរក្បួន​ព្រឹកនេះ​(រូបថតពីDAP website)

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា