យោងតាមសេចក្ដីសម្រេច របស់រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ ចុះហត្ថលេខាដោយ លោកអង្គ វង្សវឌ្ឍា ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០១៤នោះ បានតែងតាំងក្រុមអ្នកនាំពាក្យ ចំនួន ៣រូប រួមមាន៖ ទី១.លោកគឹម សន្ដិភាព អនុរដ្ឋលេខាធិការ ក្រសួង យុត្ដិធម៌ ទី២.លោកជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្ដិធម៌ និងទី៣.លោកសន សោភ័ណ នាយកខុទ្ទកាល័យ រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌។