ត្រឡប់ក្រោយ

លោក​ ញឹក ​ប៊ុនឆៃ៖ កំពុង​រៀប​ចំគោល​នយោបាយ​ថ្មី​ ហើយ​គ្រោង​នឹងផ្លាស់​ប្តូ​រក្បាល​ម៉ាស៊ីនដឹកនាំថ្មី​

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃចន្ទទី០១ កញ្ញា លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ្វ៊ុនស៊ិនប៉ិច បានអះអាងថា នៅពេលនេះ គណបក្ស របស់ លោក កំពុងរៀបចំនូវ គោល នយោបាយថ្មីៗចំនួន ៩ ចំណុចសំខាន់ៗ។ លោកថា គោលនយោបាយថ្មីនេះ នឹងប្រកាសអនុវត្តនៅពេលឆាប់ខាងមុខនេះ តែលោក​មិនទាន់បញ្ជាក់លំអិតពីគោលនយោបាយទាំង ៩ ចំណុចនោះនៅឡើយទេ ដោយ​គ្រាន់តែបង្ហើបឲ្យដឹងថា គោលនយោបាយទាំងនោះ ផ្តោតសំខាន់ទៅលើបញ្ហារបស់ជាតិ និង ប្រជា ពល រដ្ឋ ដែល កំពុង តែ កើត មានបច្ចុប្បន្ននេះ ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។

ក្រៅពីដាក់ចេញនូវគោលនយោបាយថ្មី គណបក្សនេះ គ្រោងនឹងផ្លាស់ប្តូរនូវក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សមួយចំនួនផងដែរ។ បើតាមលោក ញឹក ប៊ុនឆៃ ក្បាលមាស៊ីនដឹកនាំថ្មីដែលគ្រោងនឹងដាក់នោះ គឺ ត្រូវរើសចេញពីបុគ្គលដែលមានសមត្ថភាព និងកំពុងមានប្រជាប្រិយភាព ដែលអាចទាក់ទាញសំឡេងអ្នកគាំទ្របាន។ លោកសង្ឃឹមថា កំណែទម្រង់ថ្មីរបស់គណបក្សខ្លួន នៅក្នុងអាណត្តិនេះ អាច នឹង ធ្វើ ឲ្យ គណបក្សរាជានិយមរបស់លោក ទទួលបានសំឡេងគាំទ្រឡើងវិញនៅក្នុងការបោះឆ្នោតនាអាណត្តិក្រោយឆ្នាំ ២០១៨ ខាងមុខនេះ។

ដកស្រង់ពីគេហទំព័រថ្មីៗចេញផ្សាយថ្ងៃទី០២ កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា