ត្រឡប់ក្រោយ

អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​​ទាម​ទារ​ឲ្យតំណាងរាស្ត្របក្សសង្រ្គោះជាតិ​ ៣៣នាក់ទៀត ​​ប្រកាស​ទ្រព្យ​សម្បតិ្ត និង​បំណុល​​

អង្គភាពប្រឆាំងអំពើពុករលួយ បានទាមទារឲ្យតំណាងរាស្ត្រ ៣៣ នាក់ក្នុងចំណោមតំណាងរាស្រ្តទាំង ៥៥ នាក់របស់គណបក្សសង្គ្រោះជាតិត្រូវប្រកាសទ្រព្យសម្បតិ្ត និងបំណុលមិនឲ្យលើសពីជាង ៣០ ថ្ងៃ​បន្ទាប់​ពីពួកគេចូលកាន់អាសនៈនៅរដ្ឋសភា។

យោងតាមរបាយការណ៍កិច្ចប្រជុំលើក ទី៤៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃ ទី២៩ ខែសីហា ដែលដាក់បង្ហោះនៅលើគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពី ម្សិលមិញ បាន​ឲ្យ​  ដឹ​ង​ថា៖ «តំណាងរាស្រ្តទាំង ៥៥ នាក់មកពីគណបក្សសង្គ្រោះជាតិ ដែលបានស្បថចូលកាន់តំណែង ក្នុងនោះ ២២ នាក់នឹងបន្តកាតព្វកិច្ចប្រកាសទ្រព្យសម្បតិ្ត និងបំណុលរយៈពេល ២ ឆ្នាំលើក ទី២ (នៅ ខែ​មករា ឆ្នាំ២០១៥) ហើយ ៣៣ នាក់ទៀត នឹងត្រូវប្រកាសទ្រព្យសម្បតិ្តនិងបំណុលមិនឲ្យលើសពីរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីពួកគេចូលកាន់តំណែង»។

តំណាងរាស្រ្តចំនួន ១១ នាក់ក្នុងនោះ មានលោក សម រង្ស៊ី បានប្រកាសរួចហើយ ហើយនៅសល់ ២២ នាក់ទៀត។ នេះបើយោងតាមបញ្ជីដែលទាមទារដោយអង្គភាពប្រឆាំងអំពើពុករលួយ។
ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃ០៣ កញ្ញា ឆ្នាំ២០១៤។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា