ត្រឡប់ក្រោយ

ក្រុម​ប្រឹក្សា​រាជ​ធានី​ដើរ​ចេញ​ពីកិច្ច​ប្រជុំ ​ព្រោះ​សំណើរ​របស់​ខ្លួន ​ត្រូវ​បាន​គេ​​មិន​ទទួល​យក​

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ទាំងអស់ ៦ រូបមកពីគណបក្សប្រឆាំង បានដើរចេញពីកិច្ចប្រជុំមួយជាមួយនឹងសមាជិកក្រុមប្រឹក្សា ១៥ រូបទៀតពីគណបក្សកាន់អំណាច នៅសាលារាជធានី កាលពីម្សិលមិញ បន្ទាប់ពីពួកគេត្រូវបានបដិសេធ​មិនឲ្យកាន់​តំណែង​មួយក្នុង គណៈកម្មាធិការបង្កើតថ្មី ដើម្បីត្រួតពិនិត្យលើលទ្ធកម្ម។

ផ្ទុយទៅវិញ សមាជិកក្រុមប្រឹក្សាគណបក្សប្រជាជន បានសម្រេចតែងតាំងសមាជិកម្នាក់ ពីគណបក្សរបស់ខ្លួន ដើម្បីធ្វើជាប្រធានគណៈកម្មាធិការ ដែលនឹងត្រួតពិនិត្យមើលកិច្ចសន្យារបស់អាជ្ញាធររាជធានី។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនាយកប្រតិបតិ្ត គណបក្សប្រឆាំង សាខារាជធានីភ្នំពេញនិងជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត លោក ម៉ន ផល្លា បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានស្នើថា គណៈកម្មាធិការមានបុគ្គលិក​ជាសមាជិក​ក្រុម​ប្រឹក្សា ៣ រូប គឺម្នាក់មកពីគណបក្សប្រឆាំង និងពីររូបមកពីគណបក្សកាន់អំណាច ប៉ុន្តែ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ពីគណបក្សប្រជាជនបានច្រានចោលជម្រើសនេះ។

លោក ជួប ឃុន សមាជិកក្រុមប្រឹក្សាពីគណបក្សប្រជាជន ដែលត្រូវបានជ្រើសរើសជាសមាជិកតែម្នាក់របស់គណៈកម្មាធិការនេះ។ លោក សារិន មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីថ្លែងថា សេចក្តី​សម្រេច​ជ្រើសរើស គឺជាបញ្ហាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។ លោកបានបន្តថា គ្មានលក្ខខណ្ឌតម្រូវឲ្យគណៈកម្មាធិការត្រូវមានតំណាងពីគណបក្សទាំង ពីរទេ។

ដកស្រង់ពីគេហទំព័រភ្នំពេញប៉ុស្តិ៍ចេញផ្សាយថ្ងៃ១២ កញ្ញា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា