លោកមុត ចន្ថា ជាអតីតនាយកខុទ្ទកាល័យ និងជាអ្នក នាំពាក្យរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ នៅពេលនេះ ត្រូវបានតែង តាំងជានាយកខុទ្ទកាល័យរបស់លោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា។
សេចក្ដីប្រកាសរបស់ខុទ្ទកាល័យ អនុប្រធានទី១រដ្ឋសភាចេញផ្សាយនៅ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ បាន បង្ហាញពីសមាសភាពខុទ្ទកាល័យរបស់ លោកកឹម សុខា អនុប្រធានទី១រដ្ឋសភា ដែលរួមមានៈ លោកមុត ចន្ថា ជានាយក ខុទ្ទកាល័យ លោកគ្រី សុង ជានាយក រងខុទ្ទកាល័យ និងលោកស្រី ប៉ុក ម៉ារីណា ជានាយករងខុទ្ទកាល័យ។
ជាការកត់សម្គាល់ លោកមុត ចន្ថា ជាអតីតនាយកខុទ្ទកាល័យរបស់ សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ក្នុងពេលព្រះអង្គជាប្រធានគណបក្ស នរោត្ដម រណឫទ្ធិ ។ ក្រោយមក លោក មុត ចន្ថា បានធ្វើជាអគ្គលេខាធិការ គណបក្សជាតិនិយម ( អតីតគណបក្ស នរោត្ដមរណឫទ្ធិ ) ហើយបានចងសម្ព័ន្ធ មេត្រីជាមួយនឹងគណបក្សសង្គ្រោះជាតិ នៅក្រោយការបោះឆ្នោតជាតិ កាលខែ កក្កដា ឆ្នាំ២០១៣។ (ប្រភពពីគេហទំព័ររស្មីកម្ពុជា)