នៅម៉ោង៧៖៤០នាទីព្រឹក ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៤លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូទៅចូលរួមក្នុងពិព័រណ៍អាស៊ាន-ចិនលើក ទី១១រយៈពេល៤ថ្ងៃ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា នៅក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។
ប្រតិភូអមដំណើរ នាព្រឹកមិញនេះ រួមមាន ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល, ទេសាភិបាលធនាគារជាតិ នៃកម្ពុជា លោក ជា ចាន់តូ រួមនឹងមន្រ្តីជាន់ខ្ពស់ជា ច្រើនរូបផ្សេងទៀត ។
ពិព័រណ៍អាស៊ាន-ចិន នាឆ្នាំ២០១៤នេះ ធ្វើឡើងចាប់ពីថ្ងៃទី១៦-១៩ ខែកញ្ញា ក្រោមប្រធានបទ «ការកសាងផ្លូវ តូចសមុទ្រសម្រាប់សតវត្សរ៍ទី២១»។ ពិព័រណ៍នេះ មានស្តង់ជិត ៥.០០០ស្តង់ ដែលដាក់តាំងបង្ហាញផលិតផល មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ក៏ដូចជាផលិតផលក្នុងប្រទេសចិនផងដែរ ក្នុងនោះកម្ពុជាមានស្តង់ប្រមាណ ៨៨ស្តង់។ ស្តង់ទាំង ៨៨នេះ កម្ពុជាមានដាក់បង្ហាញផលិតផលអង្ករ សម្លៀកបំពាក់ ស្រាបៀរ ម្ហូបអាហារ គ្រឿស ង្ហារឹម គ្រឿងចម្លាក់ និងបង្ហាញពីសេវាកម្មមួយចំនួនទៀត។
បើតាមមន្រ្តីប្រតិភូមអមដំណើរលោកនាយករដ្ឋមន្រ្តី បានបន្តបញ្ជាក់ថា នៅក្នុងពិព័រណ៍នាខេត្តខ្វាងស៊ី ប្រទេស ចិននេះ កម្ពុជា បានកសាងពន្លាជាតិមួយ ក្រោមប្រធានបទថា «ខេត្តព្រះសីហនុ ខេត្តស្រស់ប្រិមប្រិយ នៃព្រះរាជា ណាចក្រកម្ពុជា» ដែលនៅក្នុងស្តង់នោះ មានការតាំងរំលេចរូបសំណាករាជសី ជានិមិត្តរូប នៃខេត្តព្រះសីហនុ ព្រម ទាំងបង្ហាញពីទេសភាពស្រស់ប្រណីត នៃតំបន់ឆ្នេរខេត្តព្រះសីហនុ រួមទាំងកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និង កោះតូចធំជាច្រើនទៀត ដែលសុទ្ធជាសក្តានុពលដ៏ទាក់ទាញនៅក្នុងខេត្តទេសចរណ៍មួយនេះ។
យោងតាមគេហទំព័រដើមអំពិល។