ត្រឡប់ក្រោយ

គ.ជ.ប បើកវគ្គបណ្តុះបណ្តាល​​ស្តីពី​ការពិនិត្យ​បញ្ជី និង​ចុះ​ឈ្មោះ​បោះឆ្នោត​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៨ កញ្ញា នេះ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ ដល់មន្ត្រីរៀបចំការបោះឆ្នោតរាជធានី ខេត្ត តំណាងគណបក្សនយោបាយ និង​អ្នក​សង្កេត​ការណ៍​បោះឆ្នោតមកពីទូទាំងប្រទេស។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនាសាលប្រជុំក្រសួងមហាផ្ទៃ។

លោក អ៊ឹម សួស្ដី ប្រធាន គ.ជ.ប មានប្រសាសន៍ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះថា គោលបំណងនៃការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រី គ.ជ.ប ក្នុងសកម្មភាពនៃចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខ។

ប្រភពពីគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសារ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា