ត្រឡប់ក្រោយ

លោកបណ្ឌិត​​ ឡៅ ម៉ុង​ហៃ​ ប្រកាស​ឈប់​ផ្តល់​ការ​អធិ​ប្បាយ​​​

លោក ឡៅ ម៉ុងហៃ បានប្រកាសឈប់ផ្តល់ការអត្ថាធិប្បាយដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាប់ពីពេលនេះតទៅ។ ការប្រកាសឈប់អត្ថាធិប្បាយដោយសារថា ពេលនេះ លោកមានវ័យចាស់ហើយ  ដែលត្រូវផ្តល់ឱកាសដល់ក្មេងជំនាន់ក្រោយគេបញ្ចេញ គំនិត​ថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិវិញម្តង។ នេះ ជាការបញ្ជាក់របស់លោក បណ្ឌិត ឡៅ ម៉ុងហៃ។

លោក បណ្ឌិត ឡៅ ម៉ុងហៃ៖ «ខ្ញុំចាស់ហើយ គំនិតខ្ញុំក៏ចាស់គំរឹលដែរ ខ្ញុំឈប់អត្ថាធិប្បាយហើយ» ។ « ខ្ញុំទុកឲ្យក្មេងជំនាន់ក្រោយគេវិភាគ និងផ្តល់យោបល់ដល់ប្រព័ន្ធផ្សព្វផ្សាវិញម្តង ព្រោះខ្ញុំចាស់ហើយ ។ មួយរយៈនេះ ខ្ញុំមិនសូវ​បាន​តាម​ដាន​ស្ថាន​ការណ៍​នយោ​បាយ និងសង្គមប៉ុន្មានទេ ព្រោះមានជំងឺជាប់ខ្លួន និងសំឡេងនិយាយមិនសូវច្បាស់។ ចាប់ពីពេលនេះតទៅ ខ្ញុំសូមអាធ្យាស័យដល់ប្រព័ន្ធផ្សព្វផ្សាយផង ខ្ញុំមិនបានផ្តល់យោបល់ទេ»។ នេះជាការបញ្ជាក់របស់អ្នកវិភាគវ័យ ៧០ ឆ្នាំរូបនេះ។

យ៉ាងណាក៏ដោយថ្វីដ្បិតតែមិនវិភាគនៅតាមប្រព័ន្ធផ្សាយក្តី អ្នកវិភាគដែលល្បីនៅកម្ពុជាចាប់តាំងពីដើមឆ្នាំ ២០០០ រូបនេះ ឲ្យដឹងថា រូបលោកនឹងប្តូរទៅសរសេរសៀវភៅវិញម្តង ដែលអាចបញ្ចេញទស្សនៈទុកសម្រាប់ក្មេងជំនាន់ក្រោយសិក្សាទៅថ្ងៃ ខាងមុខ។

ប្រភពពីគេហទំព័រថ្មីៗចេញផ្សាយថ្ងៃ០១ តុលា ឆ្នាំ២០១៤។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា