ត្រឡប់ក្រោយ

លោក កឹម សុខា នឹង​អនុញ្ញាត​ឲ្យ​ក្រុមយុវជន​និង​អ្នក​តវ៉ា​ប្រឆាំង​នឹង​ជន​ភៀសខ្លួន​​អូស្ត្រាលី ចូល​ជួប​ពិភាក្សា​

លោក កឹម សុខា អនុប្រធានទី១ នៃរដ្ឋសភា បានអះអាងថា លោកនឹងអនុញ្ញាតឲ្យក្រុមយុវជននិងអ្នកតវ៉ាប្រឆាំងនឹងជនភៀសខ្លួន អូស្ត្រាលី ចូលជួបពិភាក្សា នៅព្រឹកថ្ងៃអង្គារទី២១តុលា ខាងមុខនេះ។ ការបញ្ជាក់យ៉ាងដូច្នេះ គឺធ្វើឡើងមួយថ្ងៃបន្ទាប់ពី សហ​ព័ន្ធ​និស្សិតបញ្ញវន្តកម្ពុជា ចេញសេចក្តីការណ៍ថ្កោលតំណាងរាស្ត្រ ទាំង១២៣រូប ថាបានអង្គុយនៅក្នុងវិមានរដ្ឋសភា មានផាសុកភាព មានម៉ាស៊ីនត្រជាក់ ភ្លេចអស់សុខទុក្ខរាស្ត្រដែលតវ៉ានៅហាលកម្តៅថ្ងៃ។

គួររម្លឹកថា កិច្ចព្រមព្រៀងលើអនុស្សារណៈនៃការយោគយល់គ្នា(MOU) បញ្ជូនជនភៀសខ្លួនពីអូស្ត្រាលីត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៦កញ្ញាឆ្នាំ២០១៤រវាងលោក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកស្កុតម៉ូរីសុន (Scott Morrison) រដ្ឋ​មន្ត្រី​អន្តោ​ប្រវេសន៍​និង​កិច្ច​ការពារព្រំដែនអូស្ត្រាលី។
 
នៅក្នុងកិច្ចប្រជុំអាស៊ាន អឺរ៉ុប នៅក្រុងមីឡង់ ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១៦និងទី១៧តុលាកន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែននិងប្រមុខការបរទេសអូស្ត្រាលីលោក ស្រីជូលីប៊ីសប់ ក៏បានស្កាត់ជួបគ្នាជាទ្វេភាគី ហើយបានឯកភាពគ្នា លើ​រឿង​ជន​ភៀស​ខ្លួនអូស្ត្រាលីនេះផងដែរ។

ប្រភពពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសា។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា