ក្រោយពីកិច្ចប្រជុំកាលពីម្សិលមិញនៅរដ្ឋសភាក្រុមការងាររបស់គណបក្សប្រជាជនដែលដឹកនាំ
ដោយលោក ប៊ិន ឈិន និង គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក គួយ ប៊ុនរឿន បានប្រាប់អ្នកកាសែតថាថ្នាក់ដឹកនាំនិង សមាជិករបស់ គជបដែលត្រូវបានបង្កើតឡើងដោយសភាក៏ត្រូវតែអាចដកចេញបានដោយសភាដែរ ប្រសិនបើពួកគេប្រព្រឹត្ត ឬ ធ្វើអ្វីខុសច្បាប់។
លោកប៊ិន ឈិន ថ្លែងបន្តថា “ ថ្ងៃនេះយើងបានដោះស្រាយបញ្ហាជាច្រើន អំពីការដកសមាជិក គជប ។ បញ្ហាដកយើងទុកឲ្យសភាធ្វើហើយនីតិវិធីដទៃទៀតយើងបានសម្របសម្រួលគ្នារួចហើយ។ ការដក ប្រធានអនុប្រធាន គ.ជ.ប ដែលមិនធ្វើទៅតាមច្បាប់គឺថា សភាអាចបណ្តេញចេញពីព្រោះគាត់ត្រូវតែទទួលខុសត្រូវនៅចំពោះមុខ សភាព្រោះគាត់ត្រូវបានតែងតាំងដោយសភា”។លោកបន្តថាសមាជិក គ.ជ.ប នឹងត្រូវដកចេញពីតំណែងដោយសភាដោយសំឡេងដាច់ខាត ឬ ៥០ បូក ១ នៃសភា។
លោក គួយ ប៊ុនរឿន បានបញ្ជាក់ដែរថា ការពិភាក្សាអំពីច្បាប់ស្តីពី គ.ជ.ប ក៏ជិតបញ្ចប់ទាំងស្រុងដែរ ការពិភាក្សានឹងត្រូវបញ្ចប់នៅសប្តាហ៍ក្រោយ ឯចំណុចដែលនៅសល់ទុកឲ្យថ្នាក់ដឹកនាំកំពូលសម្រេច។
លោកបានបន្តទៀតថា៖ «យើងព្រមព្រៀងគ្នាលើចំណុចជាច្រើន ដែលមិនទាន់ឯកភាពគ្នា។ យើងត្រូវតែពិភាក្សាច្រើនជាងនេះ ពាក់ព័ន្ធនឹងវិធីធ្វើការងារ និងការធ្វើសេចក្តីសម្រេចរបស់ គ.ជ.ប រូបមន្តអ្វីដែលយើងយកដើម្បីបញ្ចៀសភាពជាប់គាំងនៃដំណើរការ»។
ប្រភពពី៖ www.postkhmer.com