ត្រឡប់ក្រោយ

រដ្ឋស​ភា​កំពុង​ពិភាក្សា​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ថវិការ​ជាតិ​សម្រាប់​ឆ្នាំ២០១៥

នាព្រឹកថ្ងៃទី២៨ វិច្ឆិកា ២០១៤ រដ្ឋសភាបានដំណើរការកិច្ចប្រជុំពេញអង្គ ដែលមានរបៀបវារៈចំនួនពីរយកមកពិភាក្សា និង អនុម័ត៖

១. សេចក្តីព្រាងច្បាប់ស្តីពី ហិរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥

២. សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក  

 

របៀបវារៈដែលសភាកំពុងពិភាក្សា និងអនុម័តគឺសេចក្តីស្នើច្បាប់ស្តីពីថវិកាជាតិសម្រាប់ឆ្នាំ ២០១៥។​ គិតត្រឹមម៉ោង ១២ថ្ងៃត្រង់នេះ រដ្ឋសភាកំពុងបន្តពិភាក្សាលើជំពូកទី១ (មិនធ្វើការអនុម័តនៅឡើយ)។ មានការពិភាក្សាសួរដេញដោលគ្នាច្រើនពីសំណាក់សមាជិកសភា និងអ្នកការពារច្បាប់។

 

នៅពេលសម្រាក សង្កេតឃើញថាមានការជួបចរចារវាងថ្នាក់ដឹកគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា។ ទោះជាយ៉ាងណាមិនមានព័ត៌មានថា ជំនួបនោះពិភាក្សាអំពីអ្វី និងមានលទ្ធផលអ្វីខ្លះនោះឡើយ។

ប្រភពពី៖ CVV

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា