ក្រោយពីអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានព្រមានដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលនិយមប្រើប្រាស់ស្លាកលេខ ខ.ម ឬ ន.ប និងរាជការជាដើម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ស្លាកលេខទាំងនេះ ។
ជាក់ស្តែងគេសង្កេតឃើញនៅតំបន់ជាយដែនកម្ពុជា-ថៃ ទឹកដីអាណាចក្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានរថយន្តស៊េរីទំនើបៗមួយចំនួននៅតែពេញនិយមពាក់ស្លាកលេខខេមរភូមិន្ទ នគរបាលជាតិ និងស្លាករាជការ ដែលជាកម្មសិទ្ធិឯកជនប្រើប្រាស់ព្រោងព្រាតរីកដូចផ្សិតស្ទើរពាសពេញក្រុងប៉ោយប៉ែតទៅហើយ ។
ប្រភពបន្តថា បញ្ហាទាំងអស់នេះ បានធ្វើឱ្យបាត់បង់ចំណូលថវិការដ្ឋក្នុង១ឆ្នាំៗរាប់សិបលានរៀល ខណៈដោយគ្មានអាជ្ញាធរមានសមត្ថកិច្ច ឬក៏មន្ត្រីជំនាញណាមួយចាត់វិធានការទប់ស្កាត់ឡើយ ។
ប្រភព៖ kohsantepheapdaily.com.kh