ក្នុងសន្និសីទប្រចាំខែរបស់រដ្ឋសភានៅថ្ងៃព្រហស្បតិ៍ ទី ១១ នេះលោក ឈាង វុន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា បានឲ្យដឹងថាសភានឹងជំរុញឲ្យចេញច្បាប់ស្តីពីដំណើរការគ្រប់គ្រងអង្គការ សង្គមស៊ីវិល ឲ្យបានឆាប់រហ័ស បើទោះជាសង្គមស៊ីវិលជំទាស់ដាច់ខាត មិនចង់ឲ្យមានច្បាប់នេះក៏ដោយ។
ក្នុងសន្និសីទនោះដែរ លោក ឈាង វុន ក៍បានព្រមានទៅមន្រ្តី អង្គការ អន្តរជាតិ មួយរូប ដែលធ្វើការងាររបស់ខ្លួន ពាក់ព័ន្ធតំបន់ជាយអារ៉ែង ស្ថិត ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដោយហ៊ានលូកដៃជ្រៅចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជា ជាពិសេសតំបន់ ជាយអារ៉ែង នេះតែម្ដង។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការមិនមែន រដ្ឋាភិបាលមាន១១ជំពូក និង៥៨មាត្រា។ សេចក្ដីព្រាងច្បាប់នេះបានកំណត់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវចុះ បញ្ជីជាមួយនិងក្រសួង មហាផ្ទៃ ហើយក៏តម្រូវឲ្យសមាគម និងអង្គការដែរមិនមែនរដ្ឋាភិបាល ត្រូវរៀបចំលក្ខន្តិកៈរបស់ខ្លួនដាក់របាយការណ៍សកម្មភាព និងរបាយ ការណ៍ហិរញ្ញវត្ថុ និងមានទីស្នាក់ការកណ្ដាលនៅកម្ពុជា។
ប្រភព៖ CVV