CNRP នឹងរៀបចំសិក្ខាសាលាមួយស្តីពី«ការរៀបចំថវិកាជាតិឆ្នាំ២០១៥» នៅព្រឹកថ្ងៃទី១៣ខែធ្នូស្អែកនេះ នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិនាព្រឹកនេះ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបន្តថា លោក ឃី វណ្ណដេត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម(គណៈកម្មការទី២នៃរដ្ឋសភា)នឹងធ្វើបទបង្ហាញអំពី ការរៀបចំថវិកាជាតិឆ្នាំ២០១៥នេះ៕
ប្រភព៖ CVV