ត្រឡប់ក្រោយ

លោក​បណ្ឌិត ជាម យៀប កំពុង​ធ្វើ​សន្និសី​ទ​សា​រព័​ត៌មា​ន​នៅ​វិ​មា​ន​រដ្ឋស​ភា

នៅព្រឹកថ្ងៃពុធ ទី៣១ ធ្នូ ២០១៤ នេះ លោកបណ្ឌិត ជាម យៀប ប្រធាន គណៈកម្ម ការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា មកពីគណបក្ស ប្រជាជនកម្ពុជាបានធ្វើ សន្និសីទសារព័ត៌មានមួយ នៅវិមានរដ្ឋសភា ស្តីពី បញ្ហាបា្រក់ចំណូលចំណាយរបស់ អាជ្ញាជាតិអប្សរាបានមកពីការលក់ សំបុត្រចូលទស្សនាអង្គរវត្ត។ លោក ជាម យៀប បានថ្លែងថាលោក សោកស្តាយដែរ លោក ស៊ុន ឆ័យ និយាយបំផ្លើស មិនគោរពតួនាទី ដែល លោកជាប្រធាន និងដើម្បីកេងចំនេញនយោបាយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ខែធ្នូ លោក សុន ឆ័យ បានដឹកនាំមន្ត្រី របស់ខ្លួនទៅ ស្រាវជ្រាវពីអំពើពុករលួយក្នុង ការចាត់ចែង ថវិកានៅខេត្ត សៀមរាប ពិសេសចំណូល ពីអង្គរ។ លោកថាលោកបានរកឃើញភាពមិនប្រក្រតីមួយចំនួនទាក់ទិននឹងការគ្រប់គ្រង ប្រាសាទអង្គរវត្ត និងការជួលដីនៅតំបន់នោះក្នុងតម្លៃថោក។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា