ត្រឡប់ក្រោយ

ម​តិអ្នក​កវិភា​គ​ជុំ​វិ​ញ​កា​រ​វិល​ចូ​ល​ធ្វើ​​ជា​​​ប្រ​​ធា​ន​គ​ណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិចរ​ប​ស់ស​ម្តេ​ច​ក្រុម​ព្រះ

អ្នកវិភាគ និង​អ្នក​ជំនាញយល់​ថា​ថា​ការវិល​ត្រឡប់​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទំនង​ជា​ពិបាកក្នុង​ការ​បង្កើន​​ប្រជា​ប្រិយភាព​ពី​សំណាក់​អ្នក​បោះឆ្នោត​។

កាល​ពី​ថ្ងៃ​ទី​០១​ខែ​មករា ឆ្នាំ​២០១៥ សម្តេច​ក្រុម​ព្រះ​ដែល​ធ្លាប់​ប្រកាស​ថា​មិន​ចូល​ធ្វើ​នយោបាយ​ទៀត​ទេ បាន​សម្រេច​ព្រះទ័យ​ចូល​ធ្វើ​ជា​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច បើ​ទោះ​បី​ព្រះអង្គទើប​បង្កើត​គណបក្ស​ថ្មីមួយ និង​ធ្លាប់​អះអាងថា​ប្រជា​ពលរដ្ឋ​លែង​មាន​​ជំនឿ​លើ​​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចទៀត​ហើយ។

​ព្រះរាជលិខិត​របស់​សម្តេច​នរោត្តម​ រណឫទ្ធិ ចុះ​ថ្ងៃ​ទី​០១​ខែមករា ឆ្នាំ​២០១៤​នេះ ឲ្យ​ដឹងថា​ព្រះ​អង្គ​បាន​ទទួល​លិខិ​ត​ដែល​​ដាក់​ថ្វាយ​ព្រះ​អង្គ និង​​ត្រូវ​បាន​ចុះព្រះរាជ​​ហត្ថលេខា និង​ហត្ថលេខា​​ដោយ​ប្រធានគណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច នរោត្តម​ អរុណរស្មី និងអគ្គលេខាធិការគណបក្ស លោក ញឹក ប៊ុន​ឆៃ ដោយ​ព្រះ​អង្គ​សម្រេច​ចូល​ធ្វើ​ជា​ប្រធាន​គណបក្ស​នេះ។

អ្នកវិភាគឯករាជ្យ លោក អ៊ូ វីរៈ យល់ថាបើទោះបីជាសម្តេចក្រុមព្រះវិលទៅធ្វើជាប្រធានគណបក្សហ្វ៊ុន​ស៊ិន​​ប៉ិចវិញក៏ដោយ ក៏មិនមានការគាំទ្រកើនឡើងដែរ។  លោកយល់ថាការវិលត្រឡប់ទៅធ្វើជាប្រធានគណ​បក្សរបស់សម្តេចក្រុមព្រះនេះ​ ជាការរៀបចំរបស់អ្នកនយោបាយដែលកំពុងកាន់អំណាចប៉ុណ្ណោះ។ សំឡេង៖

អ្នកវិភាគនយោបាយ​ លោក បណ្ឌិត សុខ ទូច យល់ថាការវិលត្រឡប់របស់សម្តេចក្រុមព្រះយាងចូលទៅកាន់គណបក្សចាស់ គឺជាឆន្ទៈរបស់ព្រះចង់ចូលប្រឡូកនយោបាយ។ តែលោកមើលឃើញថាការវិលត្រឡប់នៅពេលនេះ​ ដោយសារប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជា​មានការធ្លាក់ចុះ ការបែកបាក់គណបក្សសង្គ្រោះជាតិ និងដោយសារមានចម្រុះបក្សជាច្រើនចេញមកប្រកួតប្រជែង។

ទោះជាយ៉ាងណា លោក សុខ ទូច យល់ថាប្រសិនបើ​សម្តេចក្រុមព្រះប្រមូលផ្តុំបក្សផ្សេងៗគ្នាឲ្យបាន៣មកធ្វើជាបក្សតែមួយ ដើម្បីប្រកួតប្រជែង ​នោះ​នឹង​អាច​ទាញ​យក​សំឡេង​គាំទ្រ​បន្ថែម ប្រសើរជាងបង្កើតឲ្យមានបក្សច្រើន នាំឲ្យប្រជាពលរដ្ឋពិបាកសម្រេចចិត្តក្នុងការជ្រើសរើសអ្នកដឹកនាំ។

ប្រភព៖ vodhotnews.com 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា