យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតបានរៀបចំនូវសកម្មភាពសម្រាប់បណ្តុះបណ្តាល និងការសាកល្បងចុះឈ្មោះបោះឆ្នោតជាក់ស្តែងនៅមូលដ្ឋានដែលនៅក្នុងនោះមានដូចជា៖
១. ការបណ្តុះបណ្តាលមន្រ្តីចុះឈ្មោះនៅមូលដ្ឋាន
វគ្គបណ្តុះបណ្តាល ត្រូវបានរៀចំនៅក្នុងឃុំសង្កាត់ដែលត្រូវចុះអនុវត្តជាក់ស្តែង ដូចខាងក្រោម៖
- នៅថ្ងៃទី ៩ មករា ឆ្នាំ២០១៥ ធ្វើការបណ្តុះបណ្តាលមន្រ្តីសម្រាប់ចុះឈ្មោះបោះឆ្នោត នៅក្នុងខេត្តរតនគិរី ស្រុកអូរយ៉ាដាវ ឃុំប៉ាតេ
- នៅថ្ងៃទី ១២ មករា ឆ្នាំ២០១៥ ធ្វើការបណ្តុះបណ្តាលមន្រ្តីសម្រាប់ចុះឈ្មោះបោះឆ្នោត នៅក្នុងខេត្ត កំពង់ចាម ស្រុកកំពង់សៀម ឃុំស្រក
- នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៥ ធ្វើការបណ្តុះបណ្តាលមន្រ្តីសម្រាប់ចុះឈ្មោះបោះឆ្នោត នៅក្នុងខេត្តកំពង់ឆ្នាំង ស្រុកបរិបូរណ៍ ឃុំត្រពាំងចាន់។ ចំពោះទីកន្លែងលេខាខេត្តខុមហ្រ្វែលនឹង ស្វែងរកទីតាំងក្នុងការបណ្តុះបណ្តាល។
២. ការចុះឈ្មោះសាកល្បងនៅក្នុងមូលដ្ឋាន
- នៅថ្ងៃទី ១១ ដល់ ១៩ ខែមករា ឆ្នាំ២០១៥ ក្រុមការងារនៅក្នុងខេត្តរតនគិរី ចាប់ផ្តើមដំណើរការសាកល្បងចុះឈ្មោះ ជាមួយប្រជាពលរដ្ឋទាំង ៤ភូមិ ក្នុងឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី គ្រោងជាមួយប្រជាពលរដ្ឋ ចំនួន ២៥០នាក់។
- នៅថ្ងៃទី ១៤ ដល់ ២២ ខែមករា ឆ្នាំ២០១៥ ក្រុមការងារនៅក្នុងខេត្តកំពង់ចាម ចាប់ផ្តើមដំណើរការចុះឈ្មោះជាមួយប្រជាពលរដ្ឋទាំង ៤ភូមិ ក្នុង ខេត្តកំពង់ចាម ស្រុកកំពង់សៀម ឃុំស្រក គ្រោងជាមួយប្រជាពលរដ្ឋ ចំនួន ២៥០នាក់។
- នៅថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៥ ក្រុមការងារនៅក្នុងខេត្តកំពង់ឆ្នាំង ចាប់ផ្តើមដំណើរការចុះឈ្មោះជាមួយប្រជាពលរដ្ឋទាំង ៤ភូមិ ក្នុងឃុំត្រពាំងចាន់ ស្រុក បរិបូណ៍ គ្រោងជាមួយប្រជាពលរដ្ឋ ចំនួន ២៥០នាក់។