ត្រឡប់ក្រោយ

គ្មានការបែ​កបាក់រវាង ព្រះ​អង្គម្ចា​ស់រណឬទ្ធិ និ​ង ​លោក ញឹក ប៊ុនឆៃ ទៀ​តទេ​

ជាការប្តេជ្ញាថ្មីម្តងទៀត ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ បានបង្ហាញភាព ជឿជាក់ថា ការជួបជុំគ្នាឡើងវិញលើកនេះ រវាងព្រះអង្គ និងលោក ញឹក ប៊ុនឆៃ ព្រមទាំងអ្នករាជានិយមដទៃទៀត នឹងមិនបែកបាក់គ្នាទៀតឡើយ ។ សម្រាប់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ រឿងអតីតកាលដែលធ្លាប់ មានល្អក់កករជាមួយលោក ញឹក ប៊ុនឆៃ កន្លងមកទ្រង់បំភ្លេចចោលទាំង អស់។
ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃច័ន្ទនេះផងដែរ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបដិសេធយ៉ាងដាច់អហង្ការថា ការវិលត្រឡប់របស់ព្រះអង្គ មកគណបក្ស ហ្វ៊ុនស៊ិនប៉ិច ពេលនេះ មិនមែនលោក ហ៊ុន សែន ជាអ្នក ផ្ចុង់ផ្តើមដូចលើកមុនឡើយ តែវាជាការភ្ញាក់រលឹក របស់អ្នករាជានិយម រៀងៗខ្លួន ដើម្បីថែរក្សារបបនេះឲ្យបានគង់វង់ប៉ុណ្ណោះ ។

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា